18 សីហា 2025
បណ្តឹងតប
១. អត្ថន័យនៃបណ្តឹងតប
បណ្តឹងតប គឺជាបណ្ដឹងដែលធ្វើឡើងដោយចុងចម្លើយចំពោះដើមចោទ នៅក្នុងនីតិវិធីបណ្តឹង នៅពេល បណ្ដឹងដែលធ្វើឡើងដោយដើមចោទ កំពុងត្រូវបានចាត់ការ ឬយើងអាចនិយាយថា បណ្តឹងតប ជាបណ្តឹងថ្មីដែល ធ្វើឡើងដោយចុងចម្លើយនៃបណ្តឹងដើមចំពោះដើមចោទនៃបណ្តឹងដើម។
២.លក្ខខណ្ឌនៃបណ្តឹងតប
(១) បណ្តឹងតប ត្រូវវិនិច្ឆ័យ និងចេញសាលក្រមដោយនីតិវិធីប្រភេទបណ្តឹងដូចគ្នា (មាត្រា៧៧)
(២) គ្មានបញ្ញត្តិពិសេសហាមឃាត់ចំពោះការធ្វើបណ្តឹងតប (មាត្រា២២៧)
(៣) បណ្ដឹងដើម កំពុងត្រូវបានចាត់ការ រហូតដល់ពេលបញ្ចប់ការទាញហេតុផលដោយផ្ទាល់មាត់នៃការ វិនិច្ឆ័យលើអង្គសេចក្តី (មាត្រា៨៦ កថាខណ្ឌទី១)
(៤) ការទាមទារចំពោះបណ្តឹងតប ត្រូវមានទំនាក់ទំនងនឹងការទាមទារនៃបណ្តឹងដើម ឬមានទំនាក់ទំនង នឹងមធ្យោបាយការពារខ្លួនចំពោះការទាមទារនៃបណ្តឹងដើម (មាត្រា៨៦ កថាខណ្ឌទី១)
ការទាមទារចំពោះបណ្តឹងតបត្រូវមានទំនាក់ទំនងនឹងបណ្តឹងដើម មានន័យថា ការទាមទារនៃបណ្តឹងដើម និងការទាមទារនៃបណ្តឹងតប. គឺជាការទាមទារដែលពាក់ព័ន្ធនឹង កម្មវត្ថុដូចគ្នា ឬកើតឡើងពីអង្គហេតុដូចគ្នា។ ឧទាហរណ៍ទី១ ក្នុងបណ្តឹងដើម ទាមទារឱ្យបញ្ជាក់កម្មសិទ្ធិលើអចលនវត្ថុ “ខ” ខ្លឹមសារនៃបណ្តឹងតប ទាមទារឱ្យ បញ្ជាក់កម្មសិទ្ធិលើអចលនវត្ថុ”ខ” ដែរ។ ឧទាហរណ៍ទី២ បណ្តឹងដើម ទាមទារសំណងនៃការខូចខាត ដោយ មូលហេតុគ្រោះថ្នាក់ចរាចរណ៍ ខ្លឹមសារនៃបណ្តឹងតប ទាមទារសំណងនៃការខូចខាតដោយសារមូលហេតុ គ្រោះ ថ្នាក់ចរាចរណ៍ដែរ ។
ការទាមទារចំពោះបណ្តឹងតប មានទំនាក់ទំនងនឹងមធ្យោបាយការពារខ្លួនចំពោះការទាមទារបណ្តឹងដើម ឧទាហរណ៍ទី១ ក្នុងបណ្តឹងដើម ដើមចោទ ទាមទារឱ្យចុងចម្លើយសងប្រាក់កម្ចីចំនួន១០០០០ដុល្លារ ផ្អែកលើ កិច្ចសន្យាខ្ចីបរិភោគ ក្នុងបណ្តឹងនេះ ចុងចម្លើយអះអាងអង្គហេតុតវ៉ាដែលខ្លឹមសារថា ទូទាត់សិទ្ធិលើបំណុលរបស់ ដើមចោទ ជាមួយសិទ្ធិលើបំណុលដែលខ្លួនមានចំពោះដើមចោទចំនួន១៥០០០ដុល្លារផ្អែកលើកិច្ចសន្យាលក់-ទិញ ហើយដាក់ពាក្យបណ្តឹងតប ទាមទារឱ្យសងប្រាក់ដែលនៅសល់ (៥០០០ដុល្លារ)ពីការទូទាត់នោះ។ ឧទាហរណ៍ទី២ ក្នុងបណ្តឹងដើម ដើមចោទ ទាមទារឱ្យចុងចម្លើយបង់ប្រាក់ ៥០០០ដុល្លារផ្អែកលើកិច្ចសន្យាលក់ទិញ ក្នុងបណ្តឹង ។ នោះ ចុងចម្លើយ អះអាងអង្គហេតុតវ៉ាដែលខ្លឹមសារថា លុបចោលកិច្ចសន្យាដោយសារការឆបោក ហើយដាក់ពាក្យ បណ្តឹងតបទាមទារសំណង នៃការខូចខាតដោយសារការឆបោកនោះ ។
(៥) នីតិវិធីនៃបណ្តឹងមិនយឺតយ៉ាវខ្លាំងដោយសារការដាក់បណ្តឹងតប (មាត្រា៨៦ កថាខណ្ឌទី១ វាក្យខណ្ឌទី២)
(៦) ការទាមទារនៃបណ្តឹងតប មិនស្ថិតនៅក្រោមសមត្ថកិច្ចផ្តាច់មុខរបស់តុលាការដទៃ (មាត្រា ៨៦កថាខណ្ឌទី១ វាក្យខណ្ឌទី២)
៣. ការចាត់ចែងចំពោះបណ្តឹងតប
(១) យោងលើមាត្រា៨៦ កថាខណ្ឌទី២ ចែងថា បញ្ញត្តិដែលទាក់ទងនឹងបណ្តឹង ត្រូវយកមកអនុវត្តដូចគ្នា ផងដែរចំពោះបណ្តឹងតប ហើយបណ្តឹងតបជាបណ្តឹងថ្មី ដូចនេះ ការដាក់ពាក្យបណ្តឹងតប ត្រូវបង់បពន្ធដូចមានចែង នៅក្នុងមាត្រា៦១ផងដែរ។ ប៉ុន្តែ បណ្តឹងតប មានទំនាក់ទំនងជាមួយបណ្តឹងដើម នាំឱ្យយើងអាចបកស្រាយថា ប្រសិនបើ កម្មវត្ថុនៃបណ្តឹងតបដូចគ្នានឹងបណ្តឹងដើម បណ្តឹងតបនោះ មិនត្រូវការបង់ពន្ធឡើយ ផ្ទុយទៅវិញ បើកម្មវត្ថុនៃ បណ្តឹងតបខុសគ្នានឹងបណ្តឹងដើម បណ្តឹងតប នោះត្រូវការបង់ពន្ធ (មាត្រា ៦០ កថាខណ្ឌទី៣) ។ ចំណាំ ការទាមទារជម្ងឺចិត្ត មិនមែនជាកម្មវត្ថុនៃការទាមទារដោយបណ្តឹងតបនោះទេ ពោលគឺជាកម្មវត្តបន្ទាប់ បន្សំនៃបណ្តឹងដើមប៉ុណ្ណោះ ។
(២) ក្នុងករណី បណ្តឹងតបមិនស្របនឹងលក្ខខណ្ឌនៃបណ្តឹងតប តុលាការត្រូវបំបែករឿងក្តីនោះ ហើយ ចាត់ចែងបណ្តឹងតបជាបណ្តឹងឯករាជ្យមួយ និងត្រូវធ្វើការវិនិច្ឆ័យផ្សេងគ្នា (មាត្រា៩៩ កថាខណ្ឌទី១)
(៣) ក្នុងករណីបណ្តឹងតប ស្របលក្ខខណ្ឌ តុលាការត្រូវវិនិច្ឆ័យ និងចេញសាលក្រមអំពីបណ្តឹងដើម និង បណ្តឹងតប ដោយនីតិវិធីដូចគ្នា។
លោកប្រធានាធីបតីត្រាំ និយាយថា កងកម្លាំងសហរដ្ឋអាមេរិកចាប់វាយប្រហារទៅលើក្រុម ISIS នៅក្នុង នីហ្គឺរៀ
26 ធ្នូ 2025
ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានដាក់ពាក្យបណ្តឹងរដ្ឋចំនួន៦ ជុំវិញបញ្ហាបញ្ជីឈ្មោះអ្នកបោះឆ្នោត
27 កញ្ញា 2025
ឈ្វេងយល់អំពី ការបង្កើតអាពាហ៍ពិពាហ៍
21 កញ្ញា 2025
តើអ្វីទៅជា ប្រទានកម្ម អច្ច័យទាន សន្តតិកម្ម មតកសាសន៍?
18 កញ្ញា 2025
កម្មវិធីយល់ដឹងពីច្បាប់ "បណ្តឹងតប"
18 សីហា 2025