ត្រឡប់ទៅកាន់ទំព័រដើម

ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានដាក់ពាក្យបណ្តឹងរដ្ឋចំនួន៦ ជុំវិញបញ្ហាបញ្ជីឈ្មោះអ្នកបោះឆ្នោត

27 កញ្ញា 2025

ពត៌មានអន្តរជាតិ   

ក្រសួងយុត្តិធម៌របស់សហរដ្ឋអាមេរិកបាននិយាយនៅថ្ងៃព្រហស្បតិ៍ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ នេះថា ខ្លួនបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងរដ្ឋកាលីហ្វ័រញ៉ា នៅទីក្រុងញ៉ូវយ៉ក និងរដ្ឋចំនួន៤ថែមទៀត សម្រាប់ការមិនផ្តល់ទិន្នន័យបញ្ជីឈ្មោះអ្នកបោះឆ្នោតរបស់ពួកគេដល់អង្គភាពផ្នែកសិទ្ធិស៊ីវិលរបស់ក្រសួងយុត្តិធម៌( Department of Justice's Civil Right Division)

   លោកស្រីមេធាវី Pamela Bondi ជាអគ្គមេធាវី បាននិយាយនៅក្នុងសេក្តីថ្លែងការណ៍មួយថា រដ្ឋនីមួយៗមានទំនួលខុសត្រូវក្នុងការធានាថាការចុះឈ្មោះអ្នកបោះឆ្នោតមានភាពត្រឹមត្រូវ អាចចូលដំណើរការបាន និងមានសុវត្ថិភាព ហើយរដ្ឋដែលមិនបំពេញកាតព្វកិច្ចនេះ និងត្រូវប្រឈមមុខជាមួយនឹងនាយដ្ឋានយុត្តិធម៌នេះ នៅក្នុងតុលាការ។ រដ្ឋ៤ផ្សេងទៀតនោះមានដូចជា រដ្ឋ Michigan, Minnesota, New Hampshire និង Pennsylvania គឺជារដ្ឋផ្សេងទៀតដែលត្រូវបានប្តឹងដោយអង្គភាពផ្នែកសិទ្ធិស៊ីវិលរបស់ក្រសួងយុត្តិធម៌( Department of Justice's Civil Right Division) នេះបើយោងតាមសេចក្តីថ្លែងការណ៍។

លោកស្រី pamela Bondi

   សូមបញ្ជាក់ជូនថា លោកស្រី Pamela Jo Bondi គឺជាមេធាវីជនជាតិអាមេរិក ជាអ្នកជំនាញបញ្ចុះបញ្ចូលសម្របសម្រួល និងអ្នកនយោបាយដែលបានបម្រើការជាអគ្គមេធាវីសហរដ្ឋអាមេរិកទី87 ចាប់តាំងពីឆ្នាំ 2025 ។ លោកស្រីគឺជាសមាជិកនៃគណបក្សសាធារណរដ្ឋ នាងបានបម្រើការជាអគ្គមេធាវី ទី37 នៃរដ្ឋផ្លរីដាពីឆ្នាំ 2011 ដល់ឆ្នាំ 2019 ដែលជាស្ត្រីដំបូងដែលកាន់តំណែងនេះផងដែរ។

   ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានលើកឡើងពីច្បាប់ដែលខ្លួនបាននិយាយថាអនុញ្ញាតឱ្យអគ្គមេធាវីទាមទារបញ្ជីឈ្មោះអ្នកបោះឆ្នោតទូទាំងរដ្ឋ និងដើម្បីធានាថារដ្ឋមានកម្មវិធីចុះឈ្មោះបោះឆ្នោតត្រឹមត្រូវ និងមានប្រសិទ្ធភាព និងកម្មវិធីថែទាំបញ្ជីបោះឆ្នោត។ រដ្ឋលេខាធិការនៃ រដ្ឋ Michigan លោកស្រី Jocelyn Benson បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ហើយបានហៅសំណើរបស់អង្គភាពនេះថា "មានភាពមិនប្រក្រតី" ហើយបាននិយាយថា លោកស្រីត្រូវរក្សាឱ្យមានការអនុវត្តតាមច្បាប់តាមច្បាប់រដ្ឋ និងច្បាប់សហព័ន្ធដែលកាតព្វកិច្ចនេះលោកស្រីត្រូវធានានូវការការពារឯកជនភាពសម្រាប់ទិន្នន័យផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ។ យើងបានផ្តល់ឱ្យអង្គភាពផ្នែកសិទ្ធិស៊ីវិលនៃក្រសួងយុត្តិធម៌បាននូវអ្វីដែលពួកគេមានសិទ្ធិស្របច្បាប់ និងកំណែសាធារណៈនៃឯកសារបោះឆ្នោតរបស់រដ្ឋ Michigan ប៉ុនោះ។ គួររំលឹកផងដែរថា លោកស្រី Jocelyn Benson គឺជាអ្នកនយោបាយសហរដ្ឋអាមេរិកមួយរូបមកពីគណបក្ស Democratic Party ហើយលោកស្រីក៏ជាមេធាវីមួយរូបផងដែរ។ លោកស្រី Jocelyn Benson បានជាប់ជារដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានរបស់រដ្ឋ Michigan ក្នុងឆ្នាំ​ 2019 មកម្លេះ។

លោកស្រី Jocelyn Benson

   ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ អង្គភាពផ្នែកសិទ្ធិស៊ីវិលបានបញ្ជូនសំណើសម្រាប់ព័ត៌មានទាក់ទងនឹងការចុះឈ្មោះអ្នកបោះឆ្នោតទៅកាន់រដ្ឋយ៉ាងហោចណាស់ចំនួន 24 រួមទាំងការស្នើសុំបញ្ជីពេញលេញនៃអ្នកចុះឈ្មោះបោះឆ្នោតទាំងអស់ពីរដ្ឋយ៉ាងហោចណាស់ចំនួន 22 ។ កាលពីសប្តាហ៍មុន ក្រសួងយុត្តិធម៌បានប្តឹងរដ្ឋ Oregon និង Maine ជុំវិញអ្វីដែលខ្លួនបានពិពណ៌នាថាជាការខកខានរបស់ពួកគេក្នុងការផ្តល់ព័ត៌មានទាក់ទងនឹងនីតិវិធីថែទាំបញ្ជីឈ្មោះអ្នកបោះឆ្នោត និងច្បាប់ចម្លងអេឡិចត្រូនិចនៃបញ្ជីឈ្មោះអ្នកបោះឆ្នោតទូទាំងរដ្ឋ។

   ទីភ្នាក់ងារយកពត៌មាន (Reuter) រ៉យទ័រ បានរាយការណ៍ក្នុងខែនេះថា ក្រសួងយុត្តិធម៌កំពុងពិភាក្សាជាមួយការស៊ើបអង្កេតសន្តិសុខជាតិ អំពីការផ្ទេរទិន្នន័យបញ្ជីឈ្មោះអ្នកបោះឆ្នោតដ៏រស៊ើប សម្រាប់ប្រើប្រាស់ក្នុងការស៊ើបអង្កេតពាក់ព័ន្ធនឹងបញ្ហាឧក្រិដ្ឋកម្ម និងបញ្ហាអន្តោប្រវេសន៍។ អ្នកជំនាញផ្នែកច្បាប់បានលើកឡើងពីកង្វល់ផ្នែកឯកជនភាពអំពីការទាមទាររបស់រដ្ឋាភិបាលសហព័ន្ធសម្រាប់ព័ត៌មានអ្នកបោះឆ្នោតនេះ និងការបង្ហាញដែលអាចកើតមានចំពោះHSI ។

   លោកប្រធានាធិបតី Donald Trump និងសម្ព័ន្ធមិត្តរបស់គាត់អស់រយៈពេលជាច្រើនឆ្នាំបានផ្សព្វផ្សាយពីការអះអាងដែលគ្មានមូលដ្ឋានថា ជនអន្តោប្រវេសន៍ដែលរស់នៅដោយខុសច្បាប់នៅក្នុងសហរដ្ឋអាមេរិកកំពុងបោះឆ្នោតយ៉ាងច្រើន។ ការសិក្សាជាច្រើនបានរកឃើញថាការក្លែងបន្លំការបោះឆ្នោតគឺកម្រមានណាស់នៅក្នុងសហរដ្ឋអាមេរិក។

ប្រភពពត៌មាន៖ Reuter